គិតជាសកល ច្នៃក្នុងតំបន់ វគ្គ 2

Think Global Make Local 2

ពាក្យស្នើស្នុំ ចាប់ផ្តើមបើក ថ្ងៃទី 11 ខែ មិនា ឆ្នាំ 2019

ពាក្យស្នើស្នុំ នឹងឈប់ទទួល នៅកណ្តាលអធ្រាត្រ ថ្ងៃទី 24 ខែ មិនា ឆ្នាំ 2019

គិតជាសកល ច្នៃក្នុងតំបន់វគ្គ2 ​​​​គឺជាវគ្គសិក្សាអំពីការរចនាផលិតផល និង បង្កើតគំរូដើម ដែលគាំទ្រ​ និង ឧបត្ថម្ភដោយ គម្រោង អភិវឌ្ឍន៍ការច្នៃប្រឌិត ពីទីភ្នាក់ងារ USAID សហរដ្ឋអាមេរិក។ និស្សិតកម្ពុជាចំនួន 20 នាក់ នឹងសិក្សាពីការរចនាក្រាហ្វិច ប្រភេទ 2D, និង 3D, ស្វែងយល់ពី ការរចនាតាមរយៈបច្ចេកវិទ្យា អេឡិចត្រូនិច ហើយអាចបង្កើតផលិតផលផ្ទាល់ខ្លួនរបស់ពួកគេជាក្រុមក្នុងរយៈពេល 2 ខែ។ គំនិត​និងស្នាដៃនៃការងាររបស់ពួគគេ នឹងត្រូវបង្ហាញដល់ ក្រុមអ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាអ្នកដឹកនាំអាជីវកម្មនានា។ ២ក្រុម នឹងត្រូវបានជ្រើសរើសដើម្បីទទួលបានការគាំទ្រនូវ ការរចនាម៉ូដផលិតផល ពី Bespokh ដែលជាអ្នករៀបចំវគ្គសិក្សា ដែលផ្តល់ជូននូវការរចនាការច្នៃប្រឌិតនិងការប្រឹក្សាយោបល់ផ្នែកផលិតកម្ម។

យើងកំពុងស្វែងរកអ្នកដែលមាន ភាពច្នៃប្រឌិត សម្ថភាពក្នុងការរចនា

មានទឹកចិត្តចង់ចូលរួមខ្លាំង និង មានការប្តេជ្ញាចិត្តបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ យើងមានកន្លែងទំនេរចំនួន 20 កន្លែង ហើយបេក្ខជន បេក្ខនារី ទាំងអស់ត្រូវមានសញ្ជាតិខ្មែរចាប់ពីអាយុ 18 ឆ្នាំឡើងទៅ។ មិនតម្រូវឲ្យមានបទពិសោធន៍ពីមុនឬការអប់រំដែលពាក់ព័ន្ធ។ មិនតម្រូវឲ្យត្រូវចេះភាសាអង់គ្លេស។

  • ការបំពេញពាក្យ តាមអ៊ិនធើនែត Online applications
    • ពាក្យស្នើស្នុំ ចាប់ផ្តើមបើក ថ្ងៃទី 11 ខែ មិនា ឆ្នាំ 2019 (Applications open 11th March 2019)
    • ពាក្យស្នើស្នុំ នឹងឈប់ទទួល នៅកណ្តាលអធ្រាត្រ ថ្ងៃទី 24 ខែ មិនា ឆ្នាំ 2019 (Applications close Midnight on 24th March 2019)
  • ការសម្ភាសន៍ (Interviews)
    • ថ្ងៃសៅរ៍ទី 30 និង ថ្ងៃអាទិត្យ ទី 31 ខែមីនាឆ្នាំ 2019 (Saturday 30th and Sunday 31st March 2019)
  • វគ្គសិក្សាធ្វើឡើង រៀងរាល់ចុងសប្តាហ៍។ ថ្ងៃសៅរ៍ពីម៉ោង 1 ដល់ 6 ល្ងាច និង ថ្ងៃអាទិត្យម៉ោង 9 ព្រឹកដល់ 6 ល្ងាច។ (Course runs every weekend. Saturday 1pm - 6pm, Sunday 9am - 6pm)
    • ការបង្រៀនចាប់ផ្តើមនៅថ្ងៃសៅរ៍ទី 27 ខែមេសាម៉ោង 1 រសៀល (Teaching starts Saturday 27th April 1pm)
    • ការអភិវឌ្ឍផលិតផលចាប់ផ្តើមនៅថ្ងៃសៅរ៍ទី 1 ខែមិថុនា (Product development starts Saturday 1st June)
  • ការបង្ហាញស្នាដៃក្នុងគម្រោង (Final Pitching event)
    • ថ្ងៃអាទិត្យ ទី 7 ខែ កក្កដា ម៉ោង 9 ព្រឹក (Sunday 7th July 9am)

ការសិក្សា​ និង រាល់សកម្មភាពគម្រោង នឹងធ្វើឡើងនៅ The Factory ភ្នំពេញ https://goo.gl/maps/JiWQjN1FyFC2